សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» ដែលជាយន្ដការចូលរួមឆ្លើយតប និងផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជាទាំងមូល

FN ៖ ជាការបើកទំព័រប្រវត្តិសាស្ដ្រថ្មីមួយទៀត ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាទាំងមូល នៅពេលនេះ ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» នៅចំពោះមុខប្រធានគណបក្សនយោបាយទាំង១៦ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ។ នេះជាការថ្លែងឲ្យដឹងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» គឺជាយន្ដការថ្មីមួយទៀត ដើម្បីចូលរួមឆ្លើយតបនឹងផ្ដល់ផលប្រយោជន៍ប្រជាពលរដ្ឋទាំងមូល ដែលវាមិនមែនជាផ្ដល់ ប្រយោជន៍របស់រាជរដ្ឋាភិបាលនោះឡើយ។ នៅក្នុងកិច្ចពិគ្រោះយោបល់រវាងសម្តេចតេជោ ហ៊ុន សែន និងប្រធានគណបក្សនយោបាយទាំង១៦ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល​លោក ផៃ ស៊ីផាន បានថ្លែងយ៉ាងដូច្នេះថា ជាការចាប់ផ្តើមសម្តេចតេជោ បានលើកឡើងថា ការបោះឆ្នោតបានកន្លងហើយ ទុកបញ្ហានោះមួយអន្លើ ហើយយើងអាចចូលរួមកសាងប្រទេសជាតិរបស់យើងជាមួយគ្នា ហើយមិនយូរប៉ុន្មានទេ «ការបោះឆ្នោត២០២២ នឹងមកដល់»។ ការអញ្ជើញជួបជុំនេះ គឺមិនមែនមកគាំទ្រគោលការណ៍នយោបាយគណបក្សប្រជាជនកម្ពុជានោះទេ «ហើយមិនមែនជាផលប្រយោជន៍ របស់រាជរដ្ឋាភិបាលនោះដែរ … Continue reading សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» ដែលជាយន្ដការចូលរួមឆ្លើយតប និងផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជាទាំងមូល